ពង្រឹងកិច្ចសហការរវាងផ្នែក និងមូលដ្ឋានក្នុងការកសាងជនបទថ្មី
កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ធ្វើអធិបតីអង្គប្រជុំដើម្បីស្តាប់របាយការណ៍ពីលទ្ធផលនៃការអនុវត្តភារកិច្ចកសាងជនបទថ្មី។ អញ្ជើញចូលរួមអង្គប្រជុំមានតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកខេត្តនិងមូលដ្ឋានមានជាប់ពាក់ព័ន្ធ។

យោងតាមរបាយការណ៍ រហូតមកដល់ពេលនេះ ត្រាវិញសម្រេចបានជាសារវន្តចំនួន៥/៨ខ្លឹមសារនៃការកសាងជនបទថ្មីទៅតាមសេចក្តីសម្រេចលេខ ៣២១/QD-TTg ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ជាក់ស្តែង បណ្តាខ្លឹមសារដែលសម្រេចបាននោះគឺ

ទី១៖ មាន១០០% ចំនួនទីផ្សាររួមខេត្ត ទីក្រុងនៅលើភូមិសាស្រ្តសម្រេចភារកិច្ចកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥។ ចំពោះទីផ្សាររួមខេត្ត ទីក្រុងបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី ដំណាក់កាល ២០១០-២០២០ ត្រូវពិនិត្យឡើងវិញ ចង្អុលការអនុវត្ត ឆ្លើយតបបានពេញលេញកម្រិតសម្រេចភារកិច្ចកសាងជនបទថ្មីទៅតាមសំណូមពរចំពោះទីផ្សាររួមខេត្ត ទីក្រុងចំណុះថ្នាក់ខេត្តសម្រេចភារកិច្ចកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥។

ទី២៖ មានយ៉ាងហោចណាស់៤០% នៃឃុំនៅលើភូមិសាស្រ្តសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ដំណាក់កាល ២០២១-២០២៥។

ទី៣៖ មានគម្រោងការកសាងជនបទថ្មីក្នុងខេត្ត ទីក្រុងទាំងមូល ដំណាក់កាល ២០២១ - ២០២៥ ត្រូវបានក្រុមប្រឹក្សាប្រជាជនខេត្ត និងទីក្រុងចំណុះមជ្ឈិមអនុម័តឆ្លង។

ទី៤៖ មានយ៉ាងហោចណាស់ ៧០% ចំនួនគីឡូម៉ែត្រនៃផ្លូវស្រុក ផ្លូវខេត្ត និងផ្លូវជាតិនៅលើភូមិសាស្រ្តបានដាំដើមឈើនៅតាមបណ្តោយខ្សែផ្លូវ។

ទី៥៖ ដីបៃតងសម្រាប់ប្រើប្រាស់ជាសាធារណៈនៅលើភូមិសាស្រ្តយ៉ាងហោចណាស់គឺ ៤មែត្រការ៉េក្នុងមនុស្សម្នាក់។

ខេត្តនៅមានខ្លឹមសារចំនួន៣ មិនទាន់សម្រេចបាននោះគឺ ទី១៖ មាន១០០% ចំនួនទីផ្សាររួមខេត្ត ទីក្រុងនៅលើភូមិសាស្រ្តសម្រេចភារកិច្ចកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥ ចំពោះទីផ្សាររួមខេត្ត ទីក្រុងដែលបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី ដំណាក់កាល២០១០-២០២០ ត្រូវពិនិត្យឡើងវិញ ចង្អុលការអនុវត្ត បំពេញឲ្យបានពេញលេញនូវកម្រិតសម្រេចភារកិច្ចកសាងជនបទថ្មីទៅតាមសំណូមពរចំពោះទីផ្សាររួមខេត្ត ទីក្រុងចំណុះខេត្តសម្រេចភារកិច្ចកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥។ ទី២៖ មានយ៉ាងហោចណាស់ ២០% នៃចំនួនស្រុកសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ដំណាក់កាល២០២១-២០២៥។ ទី៣៖ សន្ទស្សន៍ការពេញចិត្តរបស់ប្រជាជន និងអង្គការជាមួយនឹងសេវារបស់ស្ថាប័នរដ្ឋបាលរដ្ឋក្រោមការគ្រប់គ្រងខេត្ត ទីក្រុងចំណុះមជ្ឈិមគ្រប់គ្រងសម្រេចបានពី ៩០% ឡើងទៅ។

តាមការវាយតម្លៃ ក្នុងដំណើរការអនុវត្តបណ្តាលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់កម្រិត មានឃុំមួយចំនួននៅមានការលំបាកក្នុងការលើកកម្ពស់គុណភាព តាមក្របខ័ណ្ឌលក្ខឋាន ដំណាក់កាល ២០២១ - ២០២៥ ដូច្នេះហើយ ត្រូវការបន្ថែមពេលវេលា និងថវិកា។

ថ្លែងចង្អុលការអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើពង្រឹងជាងនេះទៀតកិច្ចសហការរវាងនឹងបណ្តាអង្គភាព មូលដ្ឋាន ធ្វើការវាយតម្លៃលទ្ធផលតាមកាលកំណត់ទៅតាមខែ ឬសប្តាហ៍ដើម្បីក្តាប់បានទាន់ពេលវេលានូវគុណសម្បត្តិ គុណវិបត្តិនៅតាមវិស័យនីមួយៗ។ ទន្ទឹមនឹនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរត្រូវមានផែនការ ដំណើរការសម្រេចបណ្តាភាគកម្រិតជាក់ស្តែងសម្រាប់ផ្នែកនីមួយៗ និងមូលដ្ឋាននីមួយៗ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756