អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ សួរសុខទុក្ខ ជូនពរបុណ្យតេតនៅស្រុកកូវង៉ាង
នៅក្នុងឱកាសបុណ្យតេតក្វីម៉ាវ ២០២៣ កាលពីថ្ងៃទី១៤ ខែមករា សមមិត្តឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមមិត្តត្រឹងធីគីមចុង លេខាបក្សស្រុកកូវង៉ាង បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយតេត១០ចំណែកដល់គ្រួសារគោលនយោបាយឆ្នើម១០គ្រួនលើភូមិសាស្រ្តស្រុកកូវង៉ាង។

នៅតាមទីកន្លែងអញ្ជើញទៅដល់ សមមិត្តឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសួរសុខទុក្ខពីសុខភាព ជីវភាពរស់នៅរបស់បណ្តាគ្រួសារគោលនយោបាយ អ្នកមានសគុណជាមួយបដិវត្តន៍នៅលើភូមិសាស្រ្តស្រុក។ ទន្ទឹមនឹងនោះ សំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់គ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់ក្នុងបុព្វហេតុតស៊ូរំដោះជាតិ។ ឆ្លងតាមនេះលើកទឹកចិត្តដល់បណ្តាគ្រួសារជានិច្ចកាលធ្វើជាគំរូ សកម្មចលនាកូនចៅអនុវត្តល្អគោលការណ៍ ម៌ាគារបស់បក្ស គោនយោបយា ច្បាប់របស់រដ្ឋ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផ្តល់ជូនព័ត៌មាន៖ ឆ្នាំ២០២២ ក្នុងលក្ខណៈខេត្តត្រាវិញរួមជាមួយទូទាំងប្រទេសបន្តប្រឆោមមុខជាមួយការជួបលំបាក សាកល្បងច្រើន ពិសេសគឺជះឥទ្ធិពលពីអាសន្នរោគជំងឺកូវីដ-១៩ និងបញ្ហាដែលកើតឡើងជាច្រើនទៀត ប៉ុន្តែជាមួយបាវចនា «សាមគ្គី ក្រិត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ អភិវឌ្ឍន៍» និងចំណង់ឈានឡើង បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្តបានជម្នះរាល់ការលំបាក ម្ចាស់ការ សាមគ្គី ខំប្រឹងប្រែង ផ្សព្វផ្សាយយ៉ាងផ្តាច់ប្តូរ ព្រមៗគ្នានូវដំណោះស្រាយសមស្របជាច្រើន ស្តារឡើងវិញ ពង្រីកសេដ្ឋកិច្ច-សង្គម សម្រេចសារវន្តបណ្តាភាគកម្រិត ភារកិច្ចឆ្នាំ២០២២។

អំណរនិទាឃរដូវ២០២៣ ជាមួយក្តីជំនឿ និងការប៉ងប្រាថ្នាឈានឡើង សមមិត្តឡរថាញ់បិញមានគោលបំណងបណ្តាគ្រួសារបន្តពង្រីកប្រវេណីសាមគ្គី ឆន្ទៈ ប្តេជ្ញាចិត្តឈានឡើងដោយខ្លួនឯង បញ្ចេញកម្លាំងប្រឡងប្រណាំងរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ សកម្មពលកម្ម ច្នៃប្រតិដ្ឋ ផ្លាស់ថ្មីនិងអភិវឌ្ឍន៍ ប្តេជ្ញាចិត្តសម្រេចជោគជ័យគោលដៅ ភារកិច្ចឆ្នាំ២០២៣ កសាងមាតុភូមិឲ្យតែសម្បូរ ស្រស់ស្អាត អារ្យធម៌។

នៅក្នុងឱកាសនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញ បានជូនដល់គ្រួសារនីមួយៗនូវអំណោយមួយចំណែកនិងប្រាក់១លានដុង ព្រមទាំងវាចារជូនពរឆ្នាំថ្មីប្រកបដោយភាពរុងរឿង មានសុខភាពមួនមាំ និងសុភមង្គល៕ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291898