សមមិត្តគឹមង៉ុកថាយអញ្ជើញទៅសុរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាបណ្តាវត្ត
កាលពីថ្ងៃថ្ងៃទី ១៩ ខែកញ្ញា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនអំណោយបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២២ ដល់វត្តអង្គររាជបូរី (អង្គ) សង្គាត់ទី ៨  និងវត្តពោធិសាលារាជ(កំពង់)សង្កាត់ទី ១ ទីក្រុងត្រាវិញ។

សមមិត្តគឹមង៉ុកថាយប្រគេនអំណោយបុណ្យសែនដូនតាដល់ព្រះឧបជ្ឈាយ៍វត្តអង្គររាជបូរី(អង្គ)សង្កាត់ទី ៨ ទីក្រុងត្រាវិញ។

សមមិត្តគឹមង៉ុកថាយ មានបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅដល់សុខភាព ជីវភាពព្រះឧបជ្ឈាយ៍ ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ គ្រួសារគោលនយោបាយ និងប្រសិទ្ធពរប្រគេនដល់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទខ្មែរទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ប្រកបដោយក្តីសម្បាយ សុខដុម សុភបង្គល សាមគ្គី ប្រិតសំចៃ និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ សមមិត្តវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងឈានឡើងរបស់ព្រះសង្ឃ មាមីងពុទ្ធបរិស័ទខ្មែរតែងសាមគ្គី រួមកម្លាំងជាមួយនឹងរដ្ឋអំណាច និងប្រជាជនមូលដ្ឋានពង្រីកសេដ្ឋកិច្ច កសាងភូមិស្រុក រួមវិភាគទានក្នុងការលើកកម្ពស់ជីវភាពគ្រប់ជ្រុងជ្រុយរបស់ជនរួមជាតិខ្មែរខេត្តត្រាវិញ។

សមមិត្តអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ សង្ឃឹមថាព្រះសង្ឃគ្រប់ព្រះអង្គ និងមាមីងពុទ្ធបរិស័ទខ្មែរក្នុងខេត្តគប្បីបន្តអនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ អភិរក្ស និងអភិវឌ្ឈន៍ប្រវេណីស្នេហាជាតិ សកម្មពលកម្ម ផលិតពង្រីកសេដ្ឋកិច្ច អនុវត្តល្អគោលការណ៍សាមគ្គីសាសនា ជនជាតិ អភិរក្ស និងអភិវឌ្ឈន៍អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិវៀតណាម។ល។

សមមិត្តគឹមង៉ុកថាយប្រគេនអំណោយបុណ្យសែនដូនតាដល់ព្រះឧបជ្ឈាយ៍វត្តពោធិសាលារាជ(កំពង់)សង្កាត់ទី ១ ទីក្រុងត្រាវិញ។

ព្រះឧបជ្ឈាយ៍គ្រប់ព្រះអង្គបានអំណរគុណចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋជាមួយនឹងជនរួមជាតិខ្មែរក្នុងការវិនិយោគប្រភពទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ទុនផលិត ឧបត្ថម្ភលំនៅឋាន ដីសម្រាប់នៅ ដីសម្រាប់ផលិត បណ្តុះបណ្តាលវិជ្ជាជីវៈជូនជនរួមជាតិខ្មែរនៅតាមបណ្តាឃុំក្រីក្រ។ ផ្តើមពីនោះបានរួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទ ក៏ដូចជាជីវភាព សេដ្ឋកិច្ច វប្បធម៌ សង្គមក្នុងតំបន់ជនរួមជាតិខ្មែរត្រាវិញពីមួយថ្ងៃកាន់តែបានរីកចម្រើនដោយឥតឈប់ឈរ៕ ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888