លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៖ គប្បីជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយ បង្កភាពព្រមព្រៀងរបស់ប្រជាជនក្នុងការអនុវត្តន៍គោលការណ៍
សប្តាហ៍ហើយ លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារស៊ើបអង្កេតលេខ ២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយនឹងបណ្តាសមាជិកបានធ្វើការស៊ើបអង្កេតការអនុវត្តន៍គោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២០-២០២២ នៅនឹងគណៈកម្មាធិការប្រជាជនខេត្ត និងមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម។

ខេត្តត្រាវិញបញ្ជាក់ការងារបន្ថយភាពក្រីក្រគឺជាភារកិច្ចនយោបាយសំខាន់ពិសេស និងជានិច្ចកាល ក្នុងនោះមាន ១០ ក្រុមគោលនយោបាយបានអនុវត្តកាត់បន្ថយភាពក្រីក្ររបស់ខេត្តដោយបានប្រជាជនយកចិត្តទុកដាក់ គាំទ្រង ជះឥទ្ធិពលយ៉ាងសកម្មដល់ការងារកាត់បន្ថយភាពក្រីក្រ។ ដោយឡែកតែក្រុមប្រឹក្សាប្រជាជនខេត្តបានចេញផ្សាយសេចក្តីសម្រេចចិត្តអនុវត្ត បណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ០៦ សេចក្តីសម្រេចចិត្ត និងបានបណ្តាស្ថាប័ន មន្ទីរ គណៈ ផ្នែកខេត្តចេញផ្សាយបណ្តាឯកសារណែនាំអនុវត្តឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារជិតក្របានទាន់ពេល។ ក្នុងនោះមានគោលនយោបាយឧបត្ថម្ភសិស្សចំនួន ៤៣.២៨៩ លើកនាក់ ជាមួយនឹងថវិកាជាង ៧២,៧ ពាន់លានដុង គោលនយោបាយឧបត្ថម្ភអំពីសុខាភិបាល ថែទាំសុខភាព គាំពារសង្គម គាំពារសុខាភិបាលដំណាក់កាល ២០២០-២០២២ ក្នុងទូទាំងខេត្តផ្តាល់ជូនបណ្ណគាំពារសុខាភិបាលជូនមុខសញ្ញាបាន ១.១៤៧.៣៥៩ នាក់ ជាមួយនឹងថវិកាជាង ៩០៤ ពាន់លានដុង។ គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈជូនមុខសញ្ញា ៣៥.៩៧០ នាក់ ដោះស្រាយការងារធ្វើជូនកម្លាំងពលករបាន ៤៥.៥១៨ នាក់ បញ្ជូនទៅធ្វើការមានពេលកំណត់ក្រៅប្រទេសបាន ១.២៥៤ នាក់។ ពិសេសគឺ គោលនយោបាយឧបត្ថម្ភដីនៅ លំនៅឋានបានជះឥទ្ធិពលយ៉ាងសកម្មដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ពិសេសគឺគ្រួសារជនរួមជាតិខ្មែរ។

លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលគណៈកម្មាធិការប្រជាជនខេត្តសម្រេចបានក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រដោយព្រមៗ។ កម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្រតែងបានអនុវត្តល្អ មានប្រសិទ្ធភាព ធានាសុខុមាលភាពសង្គម ហើយបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តវាយតម្លៃខ្ពស់ ពិសេសគឺការងារជំរុញការដើស្រាយការងារធ្វើ នីហរ័ណពលករ។ សមាជិកបណ្តាអង្គការចាត់តាំងមហាជនសកម្មចូលរួមក្នុងបណ្តាសកម្មភាព ការងារកាត់បន្ថយភាពក្រីក្រ ត្រួតពិនិត្យ ស៊ើបអង្កេត បង្កជាភាពវិវឌ្ឈន៍យ៉ាងសកម្ម រួមចំណែកអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព និងចំមុខសញ្ញា ពង្រីកបានប្រសិទ្ធភាពកម្មវិធីគោដៅជាតិ និងពង្រីកបានបណ្តាទម្រង់កាត់បន្ថភាពក្រីក្រ។

ក្នុងពេលខាងមុខនេះ ចាប់តាំងពីខេត្តរហូតដល់មូលដ្ឋានគប្បីជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយ បង្កភាពព្រមព្រៀងខ្ពស់របស់ប្រជាជនក្នុងការអនុវត្តន៍បណ្តាគោលការណ៍កាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះ អនុវត្តល្អការងារត្រួតពិនិត្យ ស៊ើបអង្កេតក្នុងការអនុវត្តន៍បណ្តាគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដើម្បីរកឃើញការទុកលំបាក ខ្វះចន្លោះ ដើម្បីមានការណែនាំដោះស្រាយបានទាន់ពេល និងគប្បីបន្តពង្រីកមានប្រសិទ្ធភាពបណ្តាគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ខេត្ត៕រតនា

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291898