សម្ព័ន្ធពលកម្មខេត្តជូនអំណោយ ១.៧៣៨ចំណែកដល់ប្អូនៗក្នុងបណ្តាមណ្ឌលចត្តាឡីស័កប្រមូលផ្តុំ
សម្ព័ន្ធពលកម្មខេត្តត្រាវិញសហការជាមួយសម្ព័ន្ធពលកម្មបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង បានចាត់តាំងក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្អូនកំពុងអនុវត្តចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កប្រមូលផ្តុំនៅលើភូមិសាស្រ្តខេត្តត្រាវិញ។

ក្នុងលើកនេះ សម្ព័ន្ធពលកម្មខេត្តត្រាវិញបានជូនអំណោយចំនួន១.៧៣៨ចំ ណែកសម្រាប់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងដើម្បីបញ្ជូនឲ្យប្អូនៗកំពុងអនុវត្តចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កប្រមូលផ្តុំនៅលើភូមិសាស្រ្តខេត្តត្រាវិញរួមមាន៖ ស្រុកចូវថាញ់១៥៨ចំណែក, ស្រុកកូវង៉ាង២៥៦ចំណែក, ស្រុកទីវកឹង១៥៩ចំណែក, ទីក្រុងត្រាវិញ១៣៥ចំណែក, ស្រុកកាងឡុង១៨៣ចំណែក, ស្រុកថ្កូវ៣០៧ចំណែកនិងស្រុកកូវកែ២៤០ចំណែក។ ក្នុងអំំណោយចំណែកៗមានតម្លៃជិត១០០.០០០ដុង ចំនួនអំណោយខាងលើបានដកចេញពីថវិកាសហជីពខេត្តត្រាវិញឧបត្ថម្ភ។

មិនអាចផ្តល់ជូនអំណោយដល់ប្អូនៗដោយផ្ទាល់ដៃ ឆ្លងតាមកម្មាភិបាល យុទ្ធជននៅតាមមណ្ឌលចត្តាឡីស័ក បណ្តាសមមិត្តជាថ្នាក់ដឹកនាំសម្ព័ន្ធពលកម្មខេត្តត្រាវិញបានផ្តាំផ្ញើវាចាជូនពរសុខភាពដល់ប្អូនៗកុមារ ជូនពរប្អូនៗមានសុខភាពល្អ ឆាប់បញ្ចប់ការធ្វើចត្តាឡីស័កដើម្បីត្រឡប់ទៅគ្រួសារវិញ។ ទន្ទឹមនឹងនោះមានគោលបំណងបណ្តាកម្មាភិបាល យុទ្ធជន គ្រូពេទ្យ វេជ្ជបណ្ឌិតបន្តយកចិត្តទុកដាក់ថែទាំប្អូនៗ រួមកម្លាំងឆ្លងកាត់រាល់ការលំបាក សម្រេចល្អភារកិច្ច រួមជាមួយខេត្តប្តេជ្ញាចិត្តយកជ័យជម្នះលើអាសន្នរោគជំងឺកូវីដ-១៩៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764