ក្រសួងសុខាភិបាលចាត់តាំងអង្គសន្និបាតផ្សាយបន្តផ្ទល់ស្តីពីវឌ្ឍភាពផ្សព្វផ្សាយចាត់វ៉ាក់សាំង
កាលពីរសៀលថ្ងៃទី១១ខែតុលា ក្រសួងសុខាភិបាលបានចាត់តាំងអង្គសន្និបាតផ្សាយបន្តផ្ទល់ជាមួយខេត្ត ក្រុងចំនួន៦៤កន្លែងក្នុងទូទាំងប្រទេសស្តីពីវឌ្ឍភាពផ្សព្វផ្សាយចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដាក់ចេញភារកិច្ចដើម្បីជម្រុញល្បឿនចាក់វ៉ាក់សាំងក្នុងអំឡុងពេលខាងមុខ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដូរស្វឹងត្វៀន អនុប្រធានគណៈចង្អុលការផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសធ្វើអធិបតីអង្គសន្និបាត។ ខាងខេត្តត្រាវិញនៅទីបន្តផ្ទាល់របស់ទូរគមនាគមយោធា-វៀតថែលត្រាវិញ លោក ឡេថាញ់បិញ អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើអធិបតីអង្គសន្និបាត។

គិតដល់ថ្ងៃទី១០ តុលា តាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដូរស្វឹងត្វៀង ទូទាំងប្រទេសបែងចែកវ៉ាកសាំងបាន៩១,៧លានម្ជុល បានចាក់ថ្នាំការពារបានជាង៥៥លានម្ជុល សម្រេចបាន៩១% ប្រៀបជាមួយចំនួនវ៉ាក់សាំងបានបែងចែក។ គិតតាមអត្រាប្រជាជនគឺទូទាំងប្រទេសមាន៥៤,៣%ប្រជាជនបានចាក់ម្ជុលទី១, ប្រជាជនជាង២២%បានចាក់ម្ជុលទី២។ មាន២១/៦៣ខេត្ត ក្រុងធ្វើបច្ចុប្បន្នភាពសម្រេចបាន១០០% នៃចំនួនវ៉ាក់សាំងបានបែងចែក, មាន២៩/៦៣ខេត្ត ក្រុងចាក់វ៉ាក់សាំងសម្រេចបានជាង៩០%។ មាន៧ខេត្តនោះគឺ ណិញធ្វឹង, សឺនឡា, កនតឹម, ឡាយចូវ, សុកត្រាំង, គាងយ៉ាង និងថាញ់ហ្វា ចាក់ក្រោម៨០%។

តាមអនុរដ្ឋមន្ត្រី ដូរស្វឹងត្វៀង សន្និដ្ឋាន៖ ទោះបីចាប់តាំងពីចុងខែកញ្ញា ដល់ដើមខែតុលា ឆ្នាំ២០២១ ល្បឿនចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានបានជម្រុញ ទូទាំងប្រទេសចាក់បានជាង៩១%នៃវ៉ាក់សាំងបានបែងចែក ប៉ុន្តែ ប្រៀបជាមួយសំណូមពរនៅតែមិនទាន់សម្រេចបាន។ តាមព្យាករណ៍ ចាប់តាំងពីពេលនេះដល់ថ្ងៃទី៣១ ខែធ្នូ វៀតណាមអាចទទួលបាន៤០លានម្ជុលវ៉ាក់សាំងទៀត ហើយតាមការរំពឹងទុកក្នុងឆ្នាំ២០២២ វៀតណាមអាចទទួលបាន១៦៦លានម្ជុលទៀតដើម្បីធានាចាក់ឲ្យបណ្តាមុខសញ្ញាតាមការកំណត់។

អនុរដ្ឋមន្ត្រី ដូរស្វឹងត្វៀង សំណូមពរដល់បណ្តាខេត្ត ក្រុងចំណុះមជ្ឈិមត្រូវស្ថិតិមុខសញ្ញាដើម្បីឡើងផែនការចាក់សម្រាប់បណ្តាខែចុងឆ្នាំ២០២១ និងទូទាំងឆ្នាំ២០២២។ ដូចជា៖ ស្ថិតិនៅខេត្តមួយចំនួនមានអាយុពី១២ដល់១៨ឆ្នាំមានប៉ុន្មាននាក់? មុខសញ្ញាត្រូវចាក់ម្ជុលទី២មានប៉ុន្មាននាក់? តែមានវ៉ាក់សាំងប៉ុន្មានប្រភេទ? ដើម្បីឡើងផែនការ។

អំពីមុខសញ្ញាចាក់ អនុរដ្ឋមន្ត្រី សំណូមពរបណ្តាមូលដ្ឋានច្បាមចូលបណ្តាមុខសញ្ញាបានបញ្ជាក់ក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលបានចេញផ្សាយជាធារណៈ ខាងមុខនេះក្រសួងសុខាភិបាលនឹងឆាប់ចេញឯកសារស្តីពីចាក់វ៉ាក់សាំងឲ្យកុមារអាយុពី១២ដល់១៨ឆ្នាំ។ ក្នុងនោះ បណ្តាមុខសញ្ញាអាទិភាព ក្រៅពីចាក់ដល់មុខសញ្ញាជួរមុខគឺបណ្តាខេត្តត្រូវផ្តោតដល់មុខសញ្ញាអាយុពី៥០ឆ្នាំឡើងទៅ មុខសញ្ញាមានជំងឺចាស់ មុខសញ្ញាធ្វើការក្នុងតំបន់ឧស្សាហកម្ម បណ្តុំឧស្សាហកម្មដើម្បីស្តារការផលិតឡើងវិញ មុខសញ្ញា ធ្វើការនៅទីកន្លែងមានមនុស្សច្រើនគ្នាមានហានិភ័យខ្ពស់ដូចជានៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារ។ល។ ដោយឡែកបញ្ហាចាក់វ៉ាក់សាំងជូនមុខសញ្ញាជាជនបរទេស បណ្តាខេត្ត ក្រុងចំណុះមជ្ឈឹមត្រូវស្ថិតិហ្មត់ចត់ ពេញលេញ មិនទុកឲ្យខ្វះមុខសញ្ញាកំពុងរស់នៅ បំពេញការងារ ធ្វើការ រៀនសូត្រនៅតាមមូលដ្ឋាន និងចាក់ឲ្យសញ្ញាទាំងនេះបានរួចស្រេចមុនថ្ងៃទី៣១ តុលា ឆ្នាំ២០២១។

អនុរដ្ឋមន្ត្រី ដូរស្វឹងត្វៀង ក្រើនរំលឹកបន្ថែមដល់បញ្ហាមួយចំនួនស្តីពីធ្វើបច្ចុប្បន្នភាពទិន្នន័យចាក់វ៉ាក់សាំងភ្លាមៗចូលក្នុងប្រព័ន្ធ ហាមឃាត់អំពើអវិជ្ជមាន ផលប្រយោជន៍ក្រុមក្នុងការចាក់វ៉ាក់សាំង ជម្រុញល្បឿនចាក់ក្នុងនោះមានកៀងគរទាំងសុខាភិបាលឯកជន ធានាសុវត្ថិភាពក្នុងការចាក់ ធានាដឹកជញ្ជូនវ៉ាក់សាំងបានទាន់ពេលទៅបណ្តាមូលដ្ឋាន។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិសេសបានសង្កត់ធ្ងន់៖ បណ្តាមូលដ្ឋានត្រូវពង្រឹងការផ្សព្វផ្សាយដើម្បីប្រជាជនមានការយល់ដឹងមិនគប្បីជ្រើសរើសវ៉ាក់សាំង គោរពតាមអនុសាសន៍របស់រដ្ឋាភិបាល«វ៉ាក់សាំងល្អបំផុតគឺជាវ៉ាក់សាំងត្រូវបានចាក់ឆាប់បំផុត»។

យោងតាមព័ត៌មានពីមន្ទីរសុខាភិបាលត្រាវិញ៖ គិតតាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខេត្តបានទទួលពីក្រសួងសុខាភិបាលបែងចែកសរុបចំនួន២០៣.៨៤០ម្ជុល។ លទ្ធផលបានផ្សព្វផ្សាយចាក់បាន១៧៧.៧៧៧ម្ជុល ក្នុងនោះ៖ ម្ជុលទី១ចំនួន ១២៧.២២៣ម្ជុល និងម្ជុលទី២ចំនួន៥០.៥៥៤ម្ជុល។ បច្ចុប្បន្នខេត្តកំពុងទទួល២៥០.០០០ម្ជុលវ៉ាក់សាំង Verocell របស់ Sinopharm (ស្មើនឹងចំនួនវ៉ាក់សាំងខេត្តបានទទួលតាំងពីមុនមកដល់ពេលនេះ) សម្រាប់ចាក់ក្នុងបណ្តាលើកខាងមុខនេះ។

អំពីអាសន្នរោគជំងឺ គិតដល់ម៉ោង១០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅលើភូមិសាស្រ្តខេត្តមានករណីជ្រាបជំងឺកូវីដ-១៩ សរុបចំនួន ១.៧០១នាក់ ក្នុងនោះ៖ ករណីអន្តោប្រវេសន៍ចំនួន៤២នាក់, ក្រៅខេត្ត១២នាក់, ក្នុងខេត្ត ១.៦៤៧នាក់, បានព្យាបាលជាសះស្បើយចំនួន ១.៤៣៥នាក់ ស្រូបយកអត្រា៨៤,៤%, កំពុងព្យាបាល ២៤៥នាក់, មាន២១ករណីស្លាប់ ស្រូបយកអត្រា១,២៣% ប្រៀបនឹងចនួនសរុបករណីជ្រាបជំងឺ។ គិតដល់ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខេត្តបានទទួលប្រជាជនវិលមកពីទីក្រុងហូជីមិញ និងខេត្តនានាចំនួន១៦.៤៨៨នាក់ មានករណីវិជ្ជមានចំនួន១៧៣នាក់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291881