មីងគាងធីប៊ី -ជាអ្នកអស់ពីចិត្តដើម្បីអ្នកក្រីក្រ
លោកស្រីឡឹមធីគុកហ្វិញ ប្រធានសមាគមជនពិការនិងអ្នករងគ្រោះជាតិពុលឌីអូស៊ីនស្រុកចូវថាញ់បានឲ្យដឹងថា៖ មីងគាងធីប៊ីនៅភូមិគ្វីណុង (បេ) ឃុំហ្វាឡើយ ស្រុកចូវថាញ់ជាអ្នកតែងឧបត្ថម្ភអស់ពីចិត្តដល់អ្នកជំងឺក្រីក្រ សិស្សក្រីក្រសង្វាតរៀនសូត្រនិងគ្រួសារមានស្ថានភាពលំបាកខ្លាំងនៅក្នុងឃុំ ភាគច្រើននៅភូមិគ្វីណុង (បេ)។ មីងគាងធីប៊ីតែងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមរបស់សមាគម បានជួយគ្រួសារជាច្រើនឆ្លងផុតការលំបាក  ឈានឡើងក្នុងជីវភាព។

ក្នុងបណ្ដាឆ្នាំកន្លង មីងគាងធីប៊ីបានសកម្មចលនាសប្បុរសជនរួមវិភាគទានប្រាក់រាប់រយលានដុងឧបត្ថម្ភដល់បណ្ដាមុខសញ្ញាជួបលំបាកនៅបណ្ដាភូមិក្នុងឃុំហ្វាឡើយ។ ជាក់ស្ដែងគឺមីងចលនាបានទឹកប្រាក់ ៩៥ លានដុងឧបត្ថម្ភដល់អ្នកជំងឺក្រីក្រ ០២ នាក់ ក្នុងឃុំសម្រាប់ព្យាបាលជំងឺ ឧបត្ថម្ភប្រាក់ ១៥០ លានដុងដល់គ្រួសារ ១០ គ្រួ ដែលជួបលំបាកអំពីលំនៅឋាន (ក្នុងគ្រួសារឧត្ថម្ភ ១៥ លានដុង)។ ឆ្នាំ ២០១៩ មីងចលនាបានទឹកប្រាក់ ៦០ លានដុងឧបត្ថម្ភដល់មីងថាច់ធីង៉ាមានជំងឺរ៉ាំរ៉ៃនៅភូមិកិញឆាង ឧបត្ថម្ភ ៥១ លានដុងដល់លោកថាច់បាន មានជំងឺរ៉ាំរ៉ៃនៅភូមិគ្វីណុង (បេ) (បច្ចុប្បន្នបានទទួលមរណភាព)។ ចំពោះខ្លួនគាត់ផ្ទាល់បានឧបត្ថម្ភប្រាក់ ២៥ លានដុងដល់គ្រួសារមីងថាច់ធីយ៉ែននៅក្នុងភូមិសម្រាប់សាងសង់លំនៅឋាន។ រៀងរាល់ឆ្នាំ មីងសហការជាមួយនឹងគណៈកម្មការប្រជាជនភូមិចលនាជូនអំណោយ ១០០ ចំណែក( សរុបតម្លៃអំណោយទាំងអស់ ៥០ លានដុង) ដល់គ្រួសារក្រីក្រ ជិតក្រ គ្រួសារមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ មីងសហការជាមួយឃុំចលនា សិស្សានុសិស្ស ១២ រូបបោះបង់ការរៀនសូត្រពាក់កណ្ដាលការឲ្យវិលមករៀនវិញនិងជូនអាហារូបករណ៍ សម្លៀកបំពាក់ សៀវភៅសរសេរ ប៊ិចគិតជាតម្លៃសរុប ២៥ លានដុង។ ក្រៅពីនោះ មីងនៅទាំងចលនាបង្កើតក្រុមហ៊ុនទុនឲ្យខ្ចីបង្វិលជុំរបស់នារី ០១ ក្រុម ក្នុងមួយខែៗគបទឹកប្រាក់ ១០០.០០០ ដុងនិងបង្កើតសង្គមមរណៈ ១១ ក្រុមមានគ្រួសារ ៤៧០ គ្រួចូលរួម ដើម្បីគបវាល់ឧបត្ថម្ភប្រាក់ក្នុងបុណ្យសពក្នុងមួយលើកៗ ៤,៧ លានដុង។អាស្រ័យដោយជះឥទ្ធិពលរបស់ជំងឺកូវីដ-១៩ ការចលនាបណ្ដាសប្បុរសជនក៏អន់ថយចុះម៉្លោះហើយមីងតែងឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាកក្នុងឃុំដោយខ្លួនឯងផ្ទាល់។ ឆ្នាំ ២០២០ មីងឧបត្ថម្ភ គ្រួសារក្រីក្រក្នុងឃុំជាច្រើនមួយតម្លៃប្រមាណ ១០ លានដុង ។

មីងគាងធីប៊ីនៅទាំងជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចរបស់ភូមិគ្វីណុង (បេ)ទៀតផង។ ផ្ដើមពីបទពិសោធន៍និង ប្រជាប្រិយភាពរបស់ខ្លួន មីងសកម្មចូលរួមសម្រុះសម្រួល និងសម្រុះសម្រួលបានសម្រេចជោគជ័យបញ្ហាទាស់ទែងគ្នាក្នុងប្រជាជន បាន ១២/១៦ ករណី។ ទន្ទឹមនឹងនោះ មីងនៅទាំងសកម្មចូលរួមគ្រប់គ្រង អប់រំបណ្ដាមុខសញ្ញាមានគំនិតបំពានច្បាប់ ចលនាប្រជាជនលើកកម្ពស់ការយល់ដឹងក្នុងការបង្ការប្រឆាំងឧក្រឹដ្ឋជន។

ថ្វីត្បិតមានវ័យ ៦៥ ឆ្នាំហើយក៏ដោយ ប៉ុន្តែមីងគាងធីប៊ីនៅតែខ្នះខ្នែងចលនាមនុស្សរាល់គ្នាឲ្យរស់ត្រឹមត្រូវ សកម្មពង្រីកសេដ្ឋកិច្ចគ្រួសារ។ មីងឲ្យដឹងថា គ្វីណុង (បេ) ជាភូមិក្រីក្រមួយរបស់ឃុំហ្វាឡើយ មានប្រជាជន ៩៦,៣៧% ជាជនជាតិខ្មែរនិងមានអត្រាគ្រួសារក្រីក្រ ១៣,៨៣% គ្រួសារជិតក្រ ១០,៦៥% ។ ហេតុដូច្នោះហើយ ទន្ទឹមជាមួយនឹងសកម្មភាពឧបត្ថម្ភ មីងតែងចលនាគ្រួសារក្រីក្រក្នុងឃុំឲ្យមានស្មារតីខិតខំដោយមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826