កម្មវិធីសំដែងសិល្បៈអំណរបក្ស អំណរនិទាឃរដូវក្វីម៉ាវឆ្នាំ២០២៣
នៅក្នុងបរិយាកាសសប្បាយរីករាយ អបអរសាទរបុណ្យតេតប្រពៃណី កាលពីថ្ងៃទី ២១ ខែមករា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតខេត្តបានប្រព្រឹត្តឡើងកម្មវិធីសំដែងសិល្បៈអំណរបក្ស អំណរនិទាឃរដូវក្វីម៉ាវឆ្នាំ២០២៣។

អញ្ជើញចូលរួមមានមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តមមិតគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេងវ៉ាំនហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តង្វៀងមិញទ្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត បណ្តាកម្មាភិបាលចូលនិវត្តន៍ជាអតីតថ្នាក់ដឹកនាំខេត្ត តំណាងបណ្តាមន្ទីរ ស្ថាប័នខេត្ត និងប្រជាជនក្នុងខេត្តចូលរួមយ៉ាងកុះករ។

កម្មវិធីបានចាត់តាំងឡើងស្របនឹងកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩៣ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តិ៍វៀតណាម(ថ្ងៃទី៣ កុម្ភៈ ឆ្នាំ១៩៣០-ទី កុម្ភៈ ឆ្នាំ២០២៣) និងអំណរនិទារដូវក្វីម៉ាវ ឆ្នាំ២០២៣។ ដើម្បីលើកទឹកចិត្តកម្មាភិបាល បក្ខជន និងប្រជាជនខេត្តត្រាវិញពង្រីកស្មារតីហាសាមគ្គី សកម្មប្រឡងប្រណាំងពលកម្ម ផលិត ខិតខំប្រឹងប្រែងដើម្បីខេត្តត្រាវិញភិវឌ្ឍន៍ចីរភាព សម្រេចជោគជ័យភារកិច្ចឆ្នាំ២០២៣។

កម្មវិធីសំដែងសិល្បៈបានប្រព្រឹត្តឡើងយ៉ាងឡារិក ដោយមានឈុតចម្រៀង រាំ ក្រោមប្រធានបទស្ងើចសរសើរបក្ស អ៊ំហូក្នុងបុព្វហេតុការពារ កសាងប្រទេសជាតិ ស្ងើចសរសើរសម្រស់និទាឃរដូវ-ប្រទេសជាតិ សម្រស់របស់មាតុភូមិត្រាវិញ ទាក់ទាញបានទស្សនិកជនមកចូលរួមទស្សនាយ៉ាងកុៈករ។

នៅកម្មវិធី ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង អានលិខិតប្រសិទ្ធិពរឆ្នាំថ្មីរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹង ឆ្នាំ២០២៣ ជាមួយនឹងកាសនិងកាសាកល្បងលាយលំគ្នា ជាឆ្នាំដែលមានសារៈសំខាន់ពិសេសចំពោះលទ្ធផលនៃការអនុវត្តន៍សេចក្តីសម្រេចចិត្តហាសន្និបាតតំណាងបក្ខភាគខេត្ត លើកទី១១។

ជំនួសមុខគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ សមិត្តឡេវ៉ាំងហាំង អំពាវនាវដល់កម្មាភិបាល បក្ខជន បុគ្គលិក និយោជិត អ្នកពលកម្ម យុទ្ធជនបណ្តាកងកម្លាំងប្រដាប់អាវុធ អ្នកមានមាតុភូមិត្រាវិញនៅក្នុងនិងក្រៅខេត្តបន្តពង្រីកប្រវេណីសាមគ្គី ឆន្ទៈខ្លួនទីពឹងខ្លួន ប្តេជ្ញាចិត្តឈានឡើង បញ្ចេញកម្លាំងប្រឡងប្រណាំងរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សិលធម៌ ឥរិយាបទហូជីមិញ សកម្មពលកម្ម ច្នៃប្រតិដ្ឋ ផ្លាស់ថ្មី និងអភិវឌ្ឍន៍ ប្តេជ្ញាចិត្តសម្រេចជោគជ័យគោលដៅភារកិច្ចឆ្នាំ២០២៣ កសាងមាតុភូមិត្រាវិញឲ្យកាន់តែសម្បូរ ស្រស់ស្អាត អារ្យធម៌ ប្រជាជនកាន់តែបានកត់ក្តៅ សុភមង្គល។

ឆ្នាំថ្មីប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ប្រសិទ្ធិពរជូនបងប្អូនជនរួមជាតិទាំងមូលជួបតែសេចក្តីសុខ មានសុខភាពល្អ ជោគជ័យ និងសុភមង្គល

បញ្ចប់កម្មវិធីគឺឈុតបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មីក្វីម៉ាវ ២០២៣ ជាមួយក្តីជំនឿថ្មី ជ័យជម្នះថ្មី៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811