ពីធីជួបជុំអំណរបក្សអំណរនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣
ស្ថិតនៅក្នុងបរិយាកាសសប្បាយរីករាយទទួលអំណរឆ្នាំលើកទី៩៣ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ ឆ្នាំ១៩៣០-ទី៣ កុម្ភៈ ឆ្នាំ២០២៣) អំណរនិទាឃរដូវគ្វីម៉ាវឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១៦ ខែមករា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានប្រារព្ធពិធីជួបជុំបណ្តាជំនាន់កម្មាភិបាលថ្នាក់ដឹកនាំខេត្តត្រាវិញ។

អញ្ជើញចូលរួមមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត, សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន បណ្តាមូលដ្ឋានក្នុងខេត្ត បណ្តាសមមិត្តចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ អ្នកម្តាយវៀតណាមវីរភាព និងអ្នកមុខអ្នកការបណ្តាសាសនាក្នុងខេត្ត។

រួមជាមួយបរិយាកាសកត់ក្តៅប្រកបដោយមនោសញ្ចេតនា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងសុន្ទរកថារំលឹកឡើងវិញខួបអនុស្សាវរីយ៍លើកទី៩៣ឆ្នាំ៩៣ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ ឆ្នាំ១៩៣០-ទី៣ កុម្ភៈ ឆ្នាំ២០២៣)

ក្នុងឆ្នាំ២០២២ កន្លងទៅ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញ លើកទី១១នៅជួបការលំបាក សាកល្បងច្រើន គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក បានកំណត់នូវទំនួលខុសត្រូវដោយមានការប្តេជ្ញាចិត្តខ្ពស់ស្របតាមបាវចនាប្រតិបត្តិការ «សាមគ្គី ក្រិត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ អភិវឌ្ឍន៍» បានសម្រេចបានលទ្ធផលលេចធ្លោមួយចំនួនដូចជា៖ កំណើន GRDP សម្រេចបាន៣,៤៥%, GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន៧១,០៧លានដុង កើន៨,២៤%ប្រៀបជាមួយឆ្នាំ២០២១។ ប្រមូលថវិកាសម្រេចបានសរុប១៤.៥៦៦ពាន់លានដុង។ ក្នុងឆ្នាំមានបន្ថែម៤ឃុំទៀតសម្រេចបាន១៩/១៩លក្ខឋាន, ១០ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកំពស់កម្រិត។

ការងារកាត់បន្ថយក្រចីរភាពបន្តទទួលបានលទ្ធផលសំខាន់ៗ។ ដល់ចុងឆ្នាំ២០២២ កាត់បន្ថយគ្រួសារក្របាន១,៦៨%គ្រួ បច្ចុប្បន្ននៅ១,៨៨%គ្រួ, កាត់បន្ថយគ្រួសារជិតក្រ២,% បច្ចុប្បន្ននៅ៣,%។ គ្រួសារមានកម្រិតរស់នៅមធ្យម មានប្រភពចំណូលគ្រាន់បើ ធូធា មានកាន់តែកើនឡើង។

ជំនួសមុខគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិស្សមាតុភូមិវៀតណាមខេត្ត សមមិត្តគឹមង៉ុកថាយ សំដែងនូវមនោសញ្ចេតនា ទឹកចិត្តដឹងគុណជ្រាលជ្រៅចំពោះបណ្តាអតីតថ្នាក់ដឹកនាំឆ្លងតាមដំណាក់កាល ការខិតខំប្រឹងប្រែងពីគ្រប់លំដាប់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់របស់ខេត្ត កងជួរកម្មាភិបាល បក្ខជន និងប្រជាជននារយៈកាលកន្លងទៅចំពោះការអភិវឌ្ឍន៍រួមរបស់ខេត្ត រួមចំណែកបង្កើតបានសញ្ញាឆ្នើមក្នុងឆ្នាំ២០២២ និងអនុវត្តសម្រេចជោគជ័យបណ្តាភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយរបស់ខេត្ត។

នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ឆ្នាំលើកទី៩៣ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងពិធីប្រគល់ជូនសញ្ញាសម្គាល់អាយុបក្សជូនបក្ខជនចំនួន២១០រូប មានអាយុបក្សពី៣០ឆ្នាំឡើងទៅ។ ក្នុងនោះ មានបក្ខជន៦៤រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៣០ឆ្នាំ, បក្ខជន៥៧រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៤០ឆ្នាំ បក្ខជន២២រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៤៥ឆ្នាំ បក្ខជន២៥រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៥០ឆ្នាំ បក្ខជន២៨រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៥៥ឆ្នាំ បក្ខជន១២រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៦០ឆ្នាំ។ ទន្ទឹមនឹងនោះមានបក្ខជន១រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៦៥ឆ្នាំ និង បក្ខជន៥៧រូបទទួលបានសញ្ញាសម្គាល់អាយុបក្ស៧០ឆ្នាំ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291827