ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅអុជធូបនៅទីសក្ការបូជាអ៊ំហូនិងបូជនីយដ្ឋានយុទ្ធជនពលីខេត្ត
កាលពីព្រឹកថ្ងៃទី១៦ ខែមករា ក្រុមប្រតិភូនៃគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានអញ្ជើញទៅអុជធូបនៅទីសក្ការបូជាលោកប្រធានហូជីមិញ និងបូជនីយដ្ឋានយុទ្ធជនពលីខេត្ត(ភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ)។

នៅក្នុងបរិយាកាសស្មឹងស្មាធ បណ្តាតំណាងបានដាក់កម្រងផ្កា និងអុជធូបរំលឹកគោរពវិញ្ញាណក្ខន្ធរបស់លោកប្រធានហូជីមិញ និងបណ្តាយុទ្ធជនពលីដែលបានពលីកម្មដើម្បីបុព្វហេតុរំដោះជាតិ និងឯកភាពប្រទេសជាតិ។ 

បណ្តាតំណាងបានប្តេជ្ញាចិត្តបន្តនូវប្រពៃណីប្រវត្តិសាស្ត្រដ៏វិសេសវិសាលរបស់ជនជាតិ បក្ខភាគ និងប្រជាជនខេត្តត្រាវិញបាននឹងកំពុងបញ្ចេញកម្លាំងខិតខំប្រឹងប្រែង រួមដៃរួមកម្លាំងពង្រីកសេដ្ឋកិច្ច កសាងមាតុភូមិកាន់តែស្រស់ស្អាត អារ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។

នេះជាសកម្មភាពនយោបាយមានអត្ថន័យជ្រាលជ្រៅ សំដែងនូវប្រវេណី «ផឹកទឹកនឹកប្រភព», «តបស្នងសងគុណ» របស់ជនជាតិយើង និងសំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៩៣ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ - ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣) និងអបអរសាទរនិទាឃរដូវក្វីម៉ាវ ឆ្នាំ២០២៣៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826