គណៈកម្មាធិការបក្សខេត្តត្រាវិញបើកសន្និបាតលើកទី១១
កាលពីព្រឹកថ្ងៃទី១០ ខែមករា គណៈអចិន្ត្រៃយ៍បក្សខេត្តត្រាវិញចាត់តាំងអង្គសន្និបាតលើកទី១១(បើកទូលាយ) ដើម្បីបូកសរុបស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ២០២២ និងកសាងសេចក្តីសម្រេចចិត្តឆ្នាំ២០២៣។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តធ្វើអធិបតីអង្គសន្និបាត។ អង្គសន្និបាតបានប្រព្រឹត្តឡើងក្នុង២ថ្ងៃ ទី១០ និង១១ ខែមករា ឆ្នាំ២០២៣។

ថ្លែងយោបល់បើកអង្គសន្និបាត លេខាបក្សខេត្តង៉ូជីកឿង បានឲ្យដឹង៖ ជាមួយបាវចនាប្រតិបត្តិការ «សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍» គណៈអចិន្ត្រៃយ៍បក្សខេត្តបានផ្តោតលើដំណោះស្រាយអាចធ្វើបានជាច្រើន ពិសេសគឺជ្រើសរើសគម្រោងការដើម្បីបែងចែកប្រភពធនធានវិនិយោគសមស្រប ផ្តោតលើការកោះហៅវិនិយោគ ពន្លឿនបណ្តាគម្រោងវិនិយោគដាក់ឲ្យប្រើប្រាស់ ទន្ទឹមនឹងនោះផ្តោតលើការកែតម្រូវវិន័យ បង្កការផ្លាស់ប្តូរក្នុងការកសាងប្រព័ន្ធនយោបាយដ៏រឹងមាំ។ វិស័យវប្បធម៌-សង្គម សន្តិសុខការពារជាតិបានផ្តោតលើការដឹកនាំអនុវត្ត។ ឆ្លងតាមនោះ មាន២៨/៣០ភាគកម្រិតអនុវត្តសម្រេច និងសម្រេចលើសបើប្រៀបជាមួយសេចក្តីសម្រេចចិត្ត។ កសាងជនបទថ្មីសម្រេចបានភាគកម្រិតសេចក្តីសម្រេចចិត្ត។ សំណង់សំខាន់ៗមួយចំនួនបានកសាងសម្រេចដាក់ឲ្យប្រើប្រាស់។ គ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់បានប្រមូលផ្តុំផ្សព្វផ្សាយទាន់ពេលបណ្តាគោលនយោបាយអ្នកមានសគុណ គោលនយោបាយជនជាតិ សាសនា សុខុមាលភាពសង្គម។

ការងារកាត់បន្ថយក្រ ជិតក្រសម្រេចបានភាគកម្រិតសេចក្តីសម្រេចចិត្ត។ គណៈកម្មាធិការបក្សខេត្តឲ្យគោលការណ៍ពិនិត្យឡើងវិញការកសាងគម្រោងការ និងអនុវត្តរួចស្រេចគម្រោងការឧបត្ថម្ភកសាងថ្មី និងជួសជុលផ្ទះនៅជូនគ្រួសារគោលនយោបាយជួបលំបាក់ពីផ្ទះនៅ ជំនួយផ្ទះនៅជូនគ្រួសារក្រ ជិតក្រដែលមានការជួបលំបាកពីផ្ទះនៅ។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយបន្តបានពង្រឹង លើកកំពស់គុណភាព ឆ្លងតាមនោះភារកិច្ចនយោបាយបានប្រគល់មានការផ្តោតសំខាន់បង្កបានការផ្លាស់ប្តូរល្អ។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅតែមានស្ថិរភាព។

លេខាបក្សខេត្តបានឲ្យដឹង៖ សម្រេចបានលទ្ធផលខាងលើគឺមានការរួមបញ្ចូល កម្លាំងសាមគ្គី ឯកភាពគ្នា ប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្ត កិច្ចចង្អុលការជិតស្និទ្ធរបស់បណ្តាថ្នាក់គណៈកម្មាធិការបក្ស ការផ្តាច់ប្តូរ ទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងប្រតិបត្តិពីគ្រប់លំដាប់ថ្នាក់រដ្ឋអំណាច ការប្រមូលផ្តុំសហការរបស់បណ្តាមន្ទីរ ស្ថាប័ននិងមូលដ្ឋាន ការខិតខំប្រឹងប្រែងឆ្លងកាត់រាល់ការលំបាករបស់សហគមន៍អាជីវកម្ម ការរួមចំណែកយ៉ាងសកម្មរបស់ប្រជាជនគ្រប់លំដាប់ថ្នាក់។

លេខាបក្សខេត្តសង្កត់ធ្ងន់៖ ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ២០២៣ បន្តបានព្យាករណ៍នៅមានការជួបលំបាកច្រើន ស្ថានភាពសេដ្ឋកិច្ចនិងនយោបាយពិភពលោកនៅមានការប្រែប្រួលស្មុគស្មាញ។ នៅក្នុងប្រទេស ទន្ទឹមជាមួយឱកាស ភាពងាយស្រួល ខេត្តបន្តត្រូវប្រឆោមជាមួយការលំបាក សាកល្បងថ្មី។ ក្នុងខេត្តក៏នៅមានការជួបលំបាកគួរឲ្យចាប់អារម្មណ៍។

អាស្រ័យហេតុនោះ «ឆ្នាំ២០២៣ ជាឆ្នាំត្រូវផ្តោតលើភារកិច្ចសំខាន់ៗជាច្រើន ជាឆ្នាំសម្រេចចិត្តអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី១១ អាស្រ័យហេតុនោះ នៅអង្គសន្និបាតគណៈកម្មាធិការបក្សខេត្តលើកនេះត្រូវពង្រីកបញ្ហា ពិនិត្យឲ្យបានដិតដល់នូវការពិត វាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ ស្នើដំណោះស្រាយសមស្រប និងអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកក្នុងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ដើម្បីប្រមូលផ្តុំដឹកនាំ ចង្អុលការអនុវត្តន៍ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់បំផុត។

របាយការណ៍ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ២០២២ អចិន្ត្រៃយ៍បក្សខេត្តត្រាវិញបានឲ្យដឹង៖ ក្នុងឆ្នាំ ទោះបីផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តក្នុងលក្ខណៈមានការជួបលំបាកច្រើនក៏ដោយ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តបន្តមានជំហានរីកចម្រើន មាន២៨/៣០ភាគកម្រិតសេចក្តីសម្រេចចិត្តបានអនុវត្តសម្រេចនិងសម្រេចលើសផែនការ។ តម្លៃផលិតផលក្នុងខេត្តសរុបសម្រេចបាន៣,៤៥% ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់សម្រេចជាង៧១លានដុង និងសម្រេចលើសភាគកម្រិតប្រៀបជាមួយសេចក្តីសម្រេចចិត្តដាក់ចេញគឺជាង៦៧លានដុង។ ទំហំខឿនសេដ្ឋកិច្ចទៅតាមតម្លៃនាបច្ចុប្បន្នប៉ាន់ស្មានសម្រេចបាន ៧២.៤៤០ពាន់លានដុង (កើន៨.៤៤០ពាន់លានដុងប្រៀបជាមួយឆ្នាំ២០២១) រចនាសម្ព័ន្ធសេដ្ឋកិច្ចមានការផ្លាស់ប្តូរត្រូវចំទិសដៅ។ វិស័យកសិកម្មអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សរុបតម្លៃផលិតទូទាំងផ្នែកសម្រេចជាង២៩.៥០០ពាន់លានដុង សម្រេចជាង៩៥%ផែនការ។ អំពីវិស័យឧស្សាហកម្ម មានតម្លៃផលិតកម្មសម្រេចសរុបជិត៣១.៨០០ពាន់លានដុង។ ផ្នែកឧស្សាហកម្មកែច្នៃ ច្នៃប្រតិដ្ឋបន្តជាកម្លាំងកំណើនជាមួយល្បឿនកំណើន២៤,៤៤% និងផលិតផលឧស្សាហកម្មមួយចំនួនទៀតកើនឡើងគ្រាន់បើប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមបន្តបានវិនិយោគ សរុបប្រភពទុនវិនិយោគនៃសង្គមទាំងមូលសម្រេចជាង២៩.០០០ដុង។ ប្រមូលថវិកាប៉ាន់ស្មានសម្រេចសរុបជាង១៦.០០០ពាន់លានដុង លើសជាង៥៥%ផែនការ និងការងាររំសាយបណ្តាប្រភពទុនសាងសង់សារវ័នសម្រេចបាន៨៨%ផែនការ។ អំពីវិស័យទេសចរណ៍ ក្នុងឆ្នាំ ខេត្តមានភ្ញៀវមកសម្រេចបានជិត១,៥លានលើកនាក់ កើន១៩០% ប្រៀបជាមួយឆ្នាំ២០២១ សរុបប្រភពចំណូលពីវិស័យទេសចរណ៍ប៉ាន់ស្មានសម្រេចជិត៨៩៩ពាន់លានដុង កើន៣១០%ប្រៀបជាមួយឆ្នាំ២០២១។

ក្នុងវិស័យកសាងជនបទថ្មី ក្នុងឆ្នាំខេត្តមានថែម៤ឃុំសម្រេចបាន១៩/១៩លក្ខឋាន ១០ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកំពស់កម្រិត ស្រុកកូវង៉ាងនិងយ្វៀងហាយសារវន្តសម្រេចបាន៩/៩សម្បទាជនបទថ្មី បច្ចុប្បន្នកំពុងសម្រេចសំណុំឯកសារ នីតិវិធីជប្រាបជូនមជ្ឈិមពិនិត្យវាយតម្លៃ។

ទន្ទឹមជាមួយការពង្រីកសេដ្ឋកិច្ច បណ្តាសកម្មភាពក្នុងវិស័យវប្បធម៌-សង្គមមានការផ្លាស់ប្តូរវិជ្ជមាន ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនបានកើនឡើងខ្ពស់ លេចធ្លោគឺខេត្តបានចង្អុលការអនុវត្តសម្រេច១០០%ការឧបត្ថម្ភប្រាក់ដល់គ្រួសារអ្នកមានសគុណជាមួយបដិវត្តន៍មានការជួបលំបាកពីផ្ទះនៅ ជាមួយ១.៩៤៣ខ្នង សរុបថវិកាជិត៧០ពាន់លានដុង។ ការងារកាត់បន្ថយក្រចីរភាពបន្តសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ត្រាវិញនាបច្ចុប្បន្ននៅមានគ្រួសារក្រត្រឹមតែ១,៨៨% គ្រួសារជិតក្រ៣,៨% កើនជាង៦.០០០គ្រួមានកម្រិតរស់នៅមជ្ឈម ជាង៥.០០០គ្រួមានប្រាក់ចំណូលគ្រាន់បើ និងគ្រួសារមានប្រាក់ចំណូលអ្នកមានកើនជាង៥០០គ្រួ។ ទន្ទឹមនឹងនោះ ការងារបង្កការងារធ្វើបានខេត្តចាប់អារម្មណ៍ មានពលករជាង២៥.៤០០នាក់មានការងារធ្វើថ្មី កាត់បន្ថយអត្រាបាត់ការងារធ្វើនៅតំបន់ទីក្រុងចុះនៅក្រោម២,៨% និងបញ្ជូនពលករចំនួន៩១៥នាក់ទៅធ្វើការនៅប្រទេសក្រៅតាមកិច្ចសន្យា ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291893