បណ្តាគោលនយោបាយពេលដែលចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងបាត់អាជីពដែលបានម្ចាស់ឆ្នោតជាច្រើនចាប់អារម្មណ៍
កាលពីរសៀលថ្ងៃទី ៩ ខែមករា ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពទីក្រុងត្រាវិញបានអញ្ជើញទៅជួបសំណេះសំណាលជាម្ចាស់ឆ្នោតនៅសង្កាត់ទី៥ ទី៧ និងទី៨ ទីក្រុងត្រាវិញ។

តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពទីក្រុងត្រាវិញរួមមាន៖ សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេក្វឹកភឿង ប្រធានគណៈសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជន, សមមិត្តផាមហ្វាងមិញ អគ្គក្រុមហ៊ុនភាគហ៊ុនសំណង់ទីក្រុងត្រាវិញ, ព្រះឧបជ្ឈាយ៍ថាច់ហ្វាយ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ រួមដំណើរជាមួយក្រុមប្រតិភូនៅមានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ។

នៅពេលជួបសំណេះសំណាល សមមិត្តផាមហ្វាងមិញ អគ្គក្រុមហ៊ុនភាគហ៊ុនសំណង់ទីក្រុងត្រាវិញផ្តល់ជូនព័ត៌មានពីលទ្ធផលនៃសម័យប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០ អាណត្តិកាល២០២១-២០២៦។

ម្ចាស់ឆ្នោតសង្កាត់ទី៣ ស្នើបណ្តាខ្លឹមសារមានជាប់ទាក់ទិនដល់បញ្ហាលូបង្ហូតទឹកប្រជុំជីវភាពឲ្យបណ្តាគ្រួសារនៅសង្កាត់ទី៨, ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ពិសេសគឺករណីកម្មករ កម្មការិនី ប្រមូលផ្តុំគ្នាធ្វើកូដកម្មទាមទារសំណងប្រាក់បៀវត្សរ៍នៅតំបន់លំនៅដ្ឋានដែលកំពុងសាងសង់ស្ថិតក្នុង សង្កាត់លេខ៧។ បណ្តារបបគោលនយោបាយនៅពេលចូលរួមក្នុងការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងគ្មានការងារធ្វើ។ល។

ជំនួសមុខក្រុម សមមិត្តឡេវ៉ាំងហាំង កត់ត្រាបណ្តាមតិ សំណើររបស់ម្ចាស់ឆ្នោត ទន្ទឹមនឹងនោះ ពន្យល់បំភ្លឺបញ្ហាដែលអ្នកបោះឆ្នោតលើកឡើង។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើថ្នាក់ដឹកនាំមូលដ្ឋានត្រូវដាស់តឿន ត្រួតពិនិត្យការអនុវត្តន៍របបគោលនយោបាយ និងដោះស្រាយរាល់ការឆ្លុះបញ្ចាំងរបស់ម្ចាស់ឆ្នោតឲ្យបានទាន់ពេល៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291674