ថ្នាក់ដឹកនាំខេត្តត្រាវិញ និងបែនត្រែឯកភាពផែនការកសាងខ្សែផ្លូវច្រករបៀងឆ្នេរសមុទ្រ
កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា លោកឡេវ៉ាំងហាំង អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត បានទទួលស្វាគមន៍ និងធ្វើការជាមួយក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្តបេនត្រែដឹកនាំដោយលោក ត្រឹងង៉ុកតាម អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការបក្សខេត្តបេនត្រែធ្វើជាប្រធានក្រុម។

ក្រុមប្រតិភូការងារបានអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញ ដើម្បីឯកភាពពីផែនការកសាងខ្សែផ្លូវច្រករបៀងឆ្នេរសមុទ្ររវាងខេត្តត្រាវិញ-បេនត្រែ។

នៅពិធីធ្វើការ ភាគីទាំងទ្វេបានពិនិត្យ ឯកភាពពីបណ្តាទីតាំងតភ្ជាប់ផ្លូវសមុទ្រតភ្ជាប់ពីខេត្តត្រាវិញ-បែនត្រែ៖ ខាងខេត្តបេនត្រែស្ថិតនៅឃុំអានក្វី ស្រុកថាញ់ភូ បន្តដើរឆ្លងស្ពានកោចៀន២(ស្ពានថាញ់ភូ) ខាងខេត្តត្រាវិញ តភ្ជាប់ជាមួយឃុំឡុងហ្វា ស្រុកចូវថាញ់ ដើរឆ្លងស្ពានកោចៀន៣ (ស្ពានកុងហូវ) ដើរឆ្លងកោនបឹង ដើម្បីតភ្ជាប់ទៅកាន់ដីគោក។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងនៃខេត្តទាំងពីរត្រាវិញនិងបេនត្រែបានពិភាគ្សាពីសមត្ថកិច្ច បែងចែកដើមទុនខ្ចី និងទុនបដិភាគរបស់ខេត្តនីមួយៗ ដើម្បីរួមវិនិយោគកសាងបណ្តាសំណង់ស្ពានដើរឆ្លងកាត់ព្រែក។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តបេនត្រែ ត្រឹងង៉ុកតាម បានឲ្យដឹងថា អំពីប្រភពទុនវិនិយោគ ភាគីទាំង២ត្រូវមានការទទួលខុសត្រូវចែករំលែកចំពោះទុនខ្ចី។ មន្ទីរគមនាគមដឹកជញ្ជូន មន្ទីរផែនការនិងវិនិយោគនៃខេត្តទាំងពីរត្រូវស្រាវជ្រាវពីរបៀបកសាង រៀនសូត្របទពិសោធន៍ពីបណ្តាខេត្តដែលធ្លាប់សាងសង់ស្ពានអន្តខេត្តដើម្បីធ្វើសេនាធិការជូនថ្នាក់ដឹកនាំខេត្ត។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានឯកភាពខ្ពស់ពីទិសដៅកសាងខ្សែផ្លូវនៃខេត្តទាំង២។ អំពីផែនការទុនខ្ចីលោកបានឯកភាពជាមួយមតិរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តបេនត្រែលើមូលដ្ឋានសហការមិត្តភាព រួមជាមួយការអភិវឌ្ឍន៍នៃខេត្តទាំងពីរ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291772