លោកគឹមង៉ុកថាយ ទូងស្គរទិវាបវេសនកាលឆ្នាំសិក្សាថ្មី នៅសាលាសាកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្ត
កាលពីព្រឹកថ្ងៃទី ០៥ ខែកញ្ញា រួមជាមួយនិងកម្មាភិបាល គ្រូបង្រៀនសិស្សានុសិស្សក្នុងទូទាំងខេត្តកម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាសាកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តជាង៤០០នាក់ ចាត់តាំងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣។ លោក គឹម ង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ចូលរួមទូងស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី។

លោក គឹម ង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តទូងស្គរបើកបវេសនកាល

ឆ្នាំសិក្សា ២0២១-0២២ សាលាមានសិស្សប្រឡងជាប់ថ្នាក់១០០%។ ក្នុងនោះសិស្សសម្រេចនិទ្ទេសពូកែជាង ៣៦% សម្រេចនិទ្ទេសគ្រាន់បើជិត ៥៩% ។ក្រៅពីនោះសាលាមានសិស្ស១២នាក់សម្រេចកិត្តិនាមជាសិស្សពូកែថ្នាក់ខេត្តសិស្ស ០៣ នាក់សម្រេចកិត្តិនាមជាសិស្សឆ្លើយសំណួរគណិតវិទ្យាលើម៉ាស៊ីនគិតលេខ Casio ពូកែថ្នាក់ខេត្ត។

ថ្លែងសុន្ទរកថាក្នុងពិធីបវេសនកាល លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត បានស្ងើចសរសើរចំពោះសមិទ្ធផលដែលសាលាសម្រេចបានក្នុងឆ្នាំសិក្សាកន្លង។ ទន្ទឹមនឹងនោះ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត បានចង្អុលការមន្ទីរអប់រំ និងបណ្តុះបណ្តាល គប្បីយកចិត្តទុកដាក់ក្នុងការទទួលគ្រូបង្រៀនឲ្យមកបង្រៀននៅសាលានេះ ត្រូវដល់ព្រមដោយចំណេះដឹងអំពីមុខជំនាញ សីលធម៌ និងយល់អំពីទំនៀមទម្លាប់របស់ជនជាតិខ្មែរ។ ចំពោះគណៈចាងហ្វាងសាលាក៏ដូចជាកម្មាភិបាលគ្រូបង្រៀននិងបុគ្គលិក គប្បីផ្សព្វផ្សាយភារកិច្ចសំខាន់១២យ៉ាងនៃឆ្នាំសិក្សាថ្មី ២0២២-0២៣ ឱ្យបានឆាប់រហ័ស។ ពង្រឹងស្មារតីសាមគ្គីផ្ទៃក្នុង យកចិត្តទុកដាក់ក្នុងការងារកសាងបក្ស និងអង្គការមហាជនក្នុងសាលា។ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយនឹងចលនា “គ្រូបង្រៀនគ្រប់រូបធ្វើជាគំរូអំពីសីលធម៌ ម្ចាស់ក្នុងការរៀន និងច្នៃប្រតិដ្ឋ” ភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំង “កសាងសាលារៀនជាទីស្និទ្ធស្នាល សិស្សសកម្ម”។

 

ក្នុងឱកាសនេះដែរ លោក គឹម ង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត បានជូនអាហារូបករណ៍ ៥០ ចំណែកសរុបប្រាក់ ៥០ លានដុង ដល់សិស្សានុសិស្សដែលជម្នះការលំបាក រៀនពូក៕

នៅសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យស្រុកទីវកឹង

អញ្ជើញចូលរួមពិធីបើកបវេសនកាល មានអ្នកស្រីយឿងធីង៉ុកថើ សមាជិកាអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រ ជាជន បណ្ដាគណៈ ផ្នែកស្រុក គណៈកម្មាធិការប្រជាជនឃុំភូកឹង ស្រុកទីវកឹងរួមជាមួយ កម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្សរបស់សាលា។

ឆ្នាំសិក្សា ២០២២-២០២៣ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យ ស្រុកទីវកឹងមានសិស្ស ៤៨០ រូបសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ មានកម្មាភិ បាល គ្រូបង្រៀន ៤៦ រូប។ សាលាបានវិនិយោគមូលដ្ឋានសម្ភារ រួមមានបន្ទប់ធ្វើការ ផ្ទះ សម្រាប់គ្រូបង្រៀន អន្តេវាសិកដ្ឋាន បន្ទប់រៀនឆ្លើយតបបានល្អឲ្យតម្រូវការបង្រៀន និងរៀនរបស់សាលា។

សាលានេះបានជ្រោងខ្ពស់ស្មារតីផ្លាស់ប្ដូរថ្មី គំនិតច្នៃប្រតិដ្ឋក្នុងការគ្រប់គ្រង និងការចាត់ តាំងបណ្ដាសកម្មភាពអប់រំ អនុវត្តមានប្រសិទ្ធភាពបណ្ដាវិធីសាស្រ្ត របៀប ជំនាញបង្រៀ ន និងរៀនសកម្ម ផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធានការត្រួតពិនិត្យ វាយតម្លៃសិស្សដើម្បីពង្រីក ស្មារតីម្ចាស់ការ សកម្ម ច្នៃប្រតិដ្ឋឲ្យសិស្ស។ លើកកម្ពស់គុណភាពបង្រៀន និងរៀន ភាសាបរទេស និងសមាហរណអន្តរជាតិ ជំរុញមាំការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុង ការគ្រប់គ្រង ការបង្រៀន និងរៀន បណ្ដាសកម្មភាពឃោសនាការ និងអប់រំ។ ផ្ដុំរាល់ប្រ ភពកម្លាំងជំរុញមាំការងារសង្គមូបនីយកម្មអប់រំ ចលនាឧបត្ថម្ភ បង្កើនសម្ភារ ឧបករណ៍ សម្រាប់បង្រៀន និងរៀន បង្កបរិស្ថានស្រស់ ជ្រះ ស្អាត សុវត្ថិភាព ស្និទ្ធស្នាល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពអប់រំ បណ្ដុះបណ្ដាល។

ក្នុងឱកាសនេះ សប្បុរសជនបានជូនសៀវភៅសរសេរ សិក្ខូបករណ៍ និងអាហារូបករណ៍ ជាច្រើនចំណែកដល់សិស្សានុសិស្ស៕

កាសែតត្រាវិញជូនទោចក្រយាន អាហារូបករណ៍ដល់សិស្សក្រីក្រ សង្វាតរៀនសូត្រឃុំអាងទ្រឿងអា

កាលពីថ្ងៃទី ០៥ សីហា លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញអញ្ជើញទៅចូលរួមពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅសាលាអនុវិទ្យាល័យអាងទ្រឿងអា ឃុំអាងទ្រឿងអា ស្រុកកាងឡុង។

នាឱកាសនេះ ផ្តើមពីប្រភពចលនាសប្បុរសជន និងការចូលរួមរបស់កម្មាភិបាល និយោជិត ពលកររបស់ស្ថាប័នកាសែតត្រាវិញ លោកស៊ើងហុងបានជូនទោចក្រយាន ០៥ គ្រឿង សម្ពៀត ១០ និងអាហារូបករណ៍ ០១ ចំណែកដល់សិស្សបញ្ចប់កម្រិតសិក្សា (តម្លៃ ០១ លានដុង) ជាសិស្សក្រីក្រ ជិតក្រ សិស្សមានស្ថានភាពលំបាករបស់សាលាអនុវិទ្យាល័យអាងទ្រឿងអា សរុបរួមថវិកាជាង ១០ លានដុង។

បានដឹងថា ក្នុងរយៈកាល ០៥ ឆ្នាំកន្លង (២០១៨-២០២២) ស្ថាប័នកាសែតត្រាវិញជូនអាហារូបករណ៍បាន ១៥ ចំណែក ទោចក្រយាន ១៥ គ្រឿង សម្ពៀត ១០ ដល់សិស្សក្រីក្រ សង្វាតរៀនសូត្ររបស់សាលាអនុវិទ្យាល័យអាងទ្រឿងអា ឃុំអាងទ្រឿងអា ស្រុកកាងឡុង សរុបរួមតម្លៃជាង ៣៥ លានដុង៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812