ស្ថានភាពកូវីដ-១៩ នៅខេត្តត្រាវិញ ពេលព្រឹកថ្ងៃទី ២០ ខែតុលា
យោងតាមព័ត៌មានពីគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរាតត្បាតកូវីដ-១៩ខេត្ត នៅពេលព្រឹកថ្ងៃទី២០ ខែតុលា ត្រាវិញមានករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ រួមមាន៖ 

ស្រុកកាងឡុង៖ ០២ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកថ្កូវ៖ ០១ករណី ជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកយ្វៀងហាយ៖ ០៦ករណី ក្នុងនោះ ០៣ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ, ០៣ករណីបានតេស្តជម្រើសនៅមណ្ឌលសុខាភិបាល។

ស្រុកកូវកែ៖ ២៨ករណី ក្នុងនោះ ១៤ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ, ០១ករណីបានតេស្តជម្រើសនៅមណ្ឌលសុខាភិបាល មានអាយដ្ឋាននៅភូមិតាអោក ឃុំថុងហ្វា, ១៣ករណីតេស្តជម្រើសក្នុងសហគមន៍(១២ករណីនៅភូមិតាអោក ឃុំថុងហ្វា, ០១ករណីនៅភូមិអូរទទឹង ឃុំចូវដៀន)។

មណ្ឌលចត្តាឡីស័កប្រមូលផ្តុំកងវរសេនាធំថ្មើរជើង ៩២៦៖ ០១ករណី ជាអ្នកក្រៅខេត្តមកមូលដ្ឋាន បានធ្វើចត្តាឡីស័កប្រមូលផ្តុំ។

គិតដល់ពេលព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ទូទាំងខេត្តត្រាវិញមានករណីវិជ្ជមានកូវីដ-១៩ ចំនួន១.៩៩២នាក់ បានព្យាបាលជាសះស្បើយចំនួន១.៥១៦នាក់ និងស្លាប់ចំនួន២១នាក់៕ 
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291647