អនុវត្តការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសម័យប្រជុំរបស់រដ្ឋាភិបាលស្តីប្រធានបទបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ទើបតែចេញឯកសារចង្អុលការអនុវត្តសេចក្តីសម្រេចចិត្តលេខ 78/NQ-CP ចុះថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ របស់រដ្ឋាភិបាលស្តីពីកិច្ចប្រជុំរដ្ឋាភិបាលពីប្រធានបទអំពីការបង្ការ ទប់ស្កាតអាសន្នរោគជំងឺកូវវីដ-១៩។ យោងតាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរដល់បណ្តាមន្ទីរ ស្ថាប័នខេត្តយោងតាមតួនាទី ភារកិច្ចបានប្រគល់អនុវត្តល្អរាល់កិច្ចការជាក់ស្តែងដូចខាងក្រោមៈ

បន្តអនុវត្តម៉ឹងម៉ាត់សារាចរលេខ 09/CT-UBND ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្តត្រាវិញ។ ជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ រឹតបន្តឹងវិន័យក្នុងការចង្អុលការ ចាត់តាំងអនុវត្តការបង្ការ ទប់ស្កាត់ជំងឺ ពិសេសគឺលើកកំពស់ការយល់ដឹង និងការប្រតិបត្តិសារាចរលេខ០៩ របស់ប្រជាជនចំពោះបណ្តាសំណូមពរពីគម្លាតសង្គមរវាងបុគ្គលជាមួយបុគ្គល រវាងគ្រួសារជាមួយគ្រួសារ មិនប្រមូលផ្តុំគ្នាច្រើននាក់ កាត់បន្ថយការធ្វើដំណើរទៅមក មិនចេញពីផ្ទះប្រសិនបើមិនមានកិច្ចការចាំបាច់។ល។ ទន្ទឹមនឹងនោះ បណ្តាមន្ទីរ ស្ថាប័ន អង្គភាពបង្កើនការពង្រឹងការងារធ្វើការបន្តផ្ទាល់ រៀបចំឲ្យធ្វើការផ្លាស់វេណគ្នានៅការិយាល័យមិនលើសពី ៥០%។

ផ្តោតសំខាន់លើការផ្តល់អាទិភាពប្រភពធនធានមនុស្សខ្ពស់បំផុតអាចធ្វើសកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ កៀងគរប្រព័ន្ធនយោបាយទាំងមូល ពិសេសគឺប្រព័ន្ធនយោបាយនៅមូលដ្ឋាន ក្នុងនោះមានកងកម្លាំងយោធា នគរបាល បណ្តាអង្គការប្រជាជន បណ្តាក្រុមកូវីដសហគមន៍ពង្កើនកាត្រួតពិនិត្យ ផ្សព្វផ្សាយចលនាប្រជាជនអនុវត្តល្អសារាចរលេខ០៩។

គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក មូលដ្ឋាននៅលើភូមិសាស្រ្តម្ចាស់ការ ដោះដូរជាមួយគ្នាឲ្យបានទៀតទាត់ដើម្បីឯកភាពបណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺ ពិសេសគឺត្រួតពិនិត្យមនុស្ស មុខទំនិញ មធ្យោបាយទៅ មករវាងមូលដ្ឋាន ធានាសហការជិតស្និទ្ធ រលូន ប្រសិទ្ធភាព។

ពិនិត្យឡើងវិញជាបន្ទាន់ ស្នើនូវតម្រូវការអំពីការជំនួយផលិតផលជីវសាស្រ្តវេជ្ជសាស្រ្ត ឧបករណ៍ សម្ភារៈសុខាភិបាល។ល។ បញ្ជូនឡើងគណៈកម្មាធិការប្រជាជនខេត្តដើម្បីរបាយការណ៍ឡើងខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ រៀបចំផ្សព្វផ្សាយ អនុវត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្តធានាទាន់ពេល សុវត្ថិភាព ត្រូវមុខសញ្ញាតាមការកំណត់។

ត្រួតពិនិត្យ ឃ្លាំមើលម៉ត់ចត់ការអនុវត្តន៍សារាចរលេខ០៩ ពិសេសគឺការនុវត្តគម្លាតសង្គមរវាងគ្រួសារនឹងគ្រួសារ ភូមិ អនុសង្កាត់នឹងភូមិអនុសង្កាត់ ឃុំនឹងឃុំ កាត់បន្ថយជាងនេះទៀតនូវការដោះដូរ ជួបជុំរវាងមនុស្សជាមួយមនុស្ស។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញ ជម្នះរាល់កិច្ចការនៅសេសសល់ នៅមានកំណត់បានកើតឡើងនារយៈកាលកន្លងទៅហើយក្នុងការបង្ការ ទប់ស្កាត់ជំងឺ ពិសេសគឺការអនុវត្តគម្លាតសង្គមមិនទាន់ត្រឹមត្រូវ មិនទាន់មានប្រសិទ្ធភាព។ រាល់ករណីបំពានត្រូវពិន័យម៉ឹងម៉ាត់ទៅតាមការកំណត់។ ទន្ទឹមនឹងនោះ ម្ចាស់ការពិនិត្យឡើងវិញ ក្តាប់ជាក់លាក់ពីចំនួន សមត្ថភាពទទួលរបស់បណ្តាសណ្ឋាគារ កន្លែងស្នាក់នៅ សាលារៀន អន្តេវាសិកដ្ឋាននិស្សិតនៅលើភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធសម្ភារៈផ្សេងទៀត។ល។ លើមូលដ្ឋាននោះ ត្រៀមផែនការដើម្បីកៀងគរទាន់ពេលបណ្តាមូលដ្ឋានទាំងនេះ ដើម្បីធានាសមត្ថភាពធ្វើចត្តាឡីស័កក្នុងករណីអាសន្នរោគជំងឺកូវីដ-១៩ផ្ទុះឡើង៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291898